ad

៥​វិធី​ថែ​ជើង​ឲ្យ​មាន​សុវត្ថិភាព​ នៅ​រដូវវស្សា

ដើម្បី​ឲ្យ​ជើង​ស្អាត​មាន​សុវត្ថិភាព​​នៅ​រដូវវស្សា​បែប​នេះ​ អ្នក​គប្បី​ធ្វើ​តាម​ការ​ណែនាំ​ដូច​ខាង​ក្រោម៖

១-មិន​ត្រូវ​ដើរ​ជើង​ទទេ : ព្រោះ​ត្រង់​កន្លែង​ដែល​ទឹក​ដក់​ អាច​មាន​​កម្ទេច​អំបែង​កែវ​ ដែកគោល​ឡើង​​ស្នឹម​នៅ​ក្នុង​នោះ​ ហើយ​បើ​មុត​ហើយ​ វា​នឹង​ធ្វើ​ឲ្យ​មេរោគ​ផ្សេងៗ​ចូល​មក​តាមរយៈ​មុខ​របួស​ដែល​មុត​នោះ​បាន​ដោយ​ ងាយ។

២-មិន​ត្រូវ​ដើរ​អូស​ជើង​ក្នុង​ទឹក : ពេល​ដើរ​ក្នុង​កន្លែង​​ដែល​លិច​ជ្រៅៗ​ អ្នក​គួរ​តែ​​ឈាន​ជើង​លើក​ឲ្យ​ខ្ពស់ៗ​ ឲ្យ​ប្រអប់​ជើង​ផុត​ពី​ទឹក។ ការ​ដើរ​អូស​ជើង​​ក្នុង​ទឹក​នឹង​ធ្វើ​ឲ្យ​អ្នក​ដើរ​យឺត​ ហើយ​ឱកាស​​ដែល​នឹង​ទទួល​មេរោគ​ក៏​មាន​ច្រើន​ដែរ។


៣-ពេល​ត្រឡប់​ដល់​កន្លែង​សម្រាក : ត្រូវ​លាង​ជើង​ដោយ​ទឹក​ និង​សាប៊ូ​ឲ្យ​ស្អាត​ ត្រូវ​លាង​ត្រង់​ចង្វែក​ជើង​ និង​ក្នុង​ក្រចក​ឲ្យ​បាន​ស្អាត​ល្អ​ ដើម្បី​ឲ្យ​មេរោគ​ដែល​អាច​ជាប់​មក​របូត​ចេញ។ បន្ទាប់​មក​ត្រូវ​លាប​ម្សៅ​ហុយ​ដើម្បី​​ឲ្យ​ស្បែក​ស្ងួត​ស្អាត​ មិន​មាន​សំណើម​អាប់អួ។

៤-បើ​មាន​អាការ​រមាស់​ស្បែក : នោះ​បញ្ជាក់​​ថា​ ស្បែក​រមាស់​ដោយសារ​ឆ្លង​មេរោគ។ ដូច្នេះ​អ្នក​ត្រូវ​ប្រើ​ថ្នាំ​អង់ទីប៊ីយោទិក​លាប​បំបាត់​រមាស់។ មិន​​ត្រូវ​អេះ​រួច​ទុក​ចោល​ទេ​ ពីព្រោះ​មេរោគ​នឹង​ចូល​ទៅ​កាន់​រាងកាយ​យើង​តាម​រយៈ​មុខ​របួស​រលាត់​​ដែល​យើង ​អេះ​នោះ។

៥-ធ្វើ​ឲ្យ​របស់​គ្រប់​យ៉ាង​ស្ងួត​ល្អ​ មិន​ត្រូវ​ប្រើ​របស់របរ​ដែល​ទទឹក​ទឹក : មិន​ចំពោះ​ថា​ ស្បែក​ជើង​ ស្រោម​ជើង​ កៅអី​ ពូក​រថយន្ត​ កាបូប​ ពីព្រោះ​វា​អាច​នឹង​មាន​មេរោគ​​លាក់​បំពួន​នៅ​ក្នុង​របស់​ទាំង​នោះ។ ដូច្នេះ​គួរ​តែ​យក​របស់​របរ​គ្រប់​យ៉ាង​ដាក់​ហាល​ថ្ងៃ​ឲ្យ​ស្ងួត​មុន​នឹង​យក ​មក​ប្រើ៕

0 comments:

Post a Comment